Khmer Rouge Pol Pot | ហេតុអ្វីបានជាកើតមានខ្មែរក្រហម | Khmer RFI

វិទ្យុបារាំងអន្តរជាតិ RFI ភូមិសាស្រ្តនយោបាយ នៅក្នុងនាទីភូមិសាស្រ្តនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បើក​វគ្គសិក្សា​ថ្មី​ នៅ​ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ដោយ​សូម​លើក​ឡើង​ពីបញ្ហា​ខ្មែរ​ក្រហមវិញ​ម្តង។ ម្ល៉ោះ​ហើយ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ និង​ក្នុង​អំឡុង​ពេល​ជា​ច្រើន​សប្តាហ៍ ហ្សង់-ហ្វ្រង់ស័រ តាន់ ​នឹង​សាក​ល្បង​សិក្សា​ទៅ​លើ​បដិវត្តន៍​ខ្មែរ​ក្រហម​និង​ ទៅ​លើ​របប​ខ្មែរ​ក្រហម ។ ការ​សិក្សា​នេះ គឺ​ជា​ការ​សាក​ល្បង​ពន្យល់​បំភ្លឺ​ គឺជា​ការ​សាក​ល្បង​វិភាគ និង​ជា​ការ​សាក​ល្បង​ធ្វើ​សំយោគ​ទៅ​លើបញ្ហា​សម័យ​ខ្មែរ​ក្រហម​ ដោយ​យក​ឯកសារ​ស្រាវ​ជ្រាវ​របស់​អ្នក​ឯកទេស​ជន​ជាតិ​បរទេស​មក​ធ្វើ​ជា​មូលដ្ឋាន។ តើ​ហេតុ​អ្វី ចាប់​អារម្មណ៍​ទៅ​លើ​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម ? ហេតុ​អ្វី​សិក្សា​ទៅ​លើ​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម? ពួក​អនាគត​មេ​ខ្មែរ​ក្រហម​ជា​អ្នក​ជាតិ​និយម មុន​នឹង​ក្លាយ​ជា​កុម្មុយនិស្ត ពួក​មេ​ខ្មែរ​ក្រហម​ជា​អ្នក​ជាតិ​និយម​ជ្រុល ស្អប់​ខ្ពើម​បរទេស​និង​ប្រកាន់​ពូជសាសន៍ ពួក​​អនាគត​​មេ​ខ្មែរ​​ក្រហម​​តោង​​កន្ទុយ​​ចលនា​​ជាតិ​​និយម​​ទាមទារ​​ឯករាជ្យ ហេតុ​អ្វី​ពួក​អនាគត​មេ​ខ្មែរ​ក្រហម​បាន​ក្លាយ​ជា​កុម្មុយនិស្ត​ពេល​កំពុង​រៀន​នៅ​ស្រុក​បារាំង? អ្នក​បញ្ញវន្ត ​​និង​​អ្នក​នយោបាយ​ក្នុង​ជួរ​អនាគត​មេ​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​១៩៥០